ព័ត៌មានជាតិ

បុរសម្នាក់បើកបរម៉ូតូលឿនខ្វះការប្រុងប្រយ័ត្ន បុករថយន្តឈប់ចតស្ងៀម បណ្ដាលឲ្យស្លាប់

ក្រចេះ: នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៣និង៣០នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងត្រង់ចំណុច ភូមិឈើទាលភ្លោះក្រោម ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ លើផ្លូវក្រាលកៅស៊ូលេខ៧៣ ឆ្លូង-ក្រចេះ(រវាងម៉ូតូបុករថយន្តឈប់ចត)មានទិសដៅស្របគ្នា ពីត្បូងទៅជើង។

ម៉ូតូម៉ាក C125 ពណ៌ខ្មៅ សេរី 010 ពាក់ស្លាកលេខ ស្ទឹងត្រែង 1A-1032 លេខតួ+លេខម៉ាស៊ីន8178645 បើកបរដោយឈ្មោះ ហាន ម៉ាប់ ភេទប្រុស អាយុ ៤៨ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិអូរកណ្តៀរ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ (បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ) ពាក់មួកសុវត្ថិភាព។

មូលហេតុ៖ ម៉ូតូបើកបរខ្វះការប្រុងប្រយ័ត្ន បើកបរមានល្បឿនលឿន មានទិសដៅពីត្បូង ទៅជើង មកដល់ចំណុចកើតហេតុខាងលើបានបុករថយន្ត ដែលមានទិសដៅស្របគ្នា ឈប់ស្ងៀមខាងស្តាំ ម៉ាក កាំម៉ាស់ ពាក់ស្លាកលេខ 1476 ភ ព 4 បើកបរដោយឈ្មោះ ពិន ចាន់ ភេទប្រុស អាយុ ២៩ឆ្នាំ ជាតិខ្មែរ មានទីលំនៅ ភូមិកន្ទ្រីង សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ។

វត្ថុតាង ម៉ូតូ ខូចធ្ងន់ រថយន្ត មិនខូចខាតទេ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឆ្លូង និងកសាងសំណុំរឿងតាមនីតិវិធី ករណីនេះជំនាញបានធ្វើកំណត់ហេតុប្រគល់សាកសព ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់