ព័ត៌មានជាតិ

ទាហានអ៊ីស្រាអែល ប្រហារជីវិតបុរសប៉ាឡេស្ទីនម្នាក់ នៅតំបន់ West Bank

បរទេសៈ បុរសប៉ាឡេស្ទីនម្នាក់ ត្រូវបានកងកម្លាំងសន្តិសុខអ៊ីស្រាអែលសម្លាប់ បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាមួយ នៅក្នុងតំបន់ West Bank កាលពីថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨។

មន្ត្រីប៉ាឡេស្ទីនម្នាក់ បានលើកទ្បើងថា ការសម្លាប់បុរសខាងលើ គឺជាការប្រហារជីវិត ខណៈដែលយោធាអ៊ីស្រាអែល បាននិយាយថា ប្រតិបត្តិការនេះ វាគ្រាន់តែជាការការពារខ្លួនរបស់ពួកគេប៉ុណ្ណោះ។

បុរសនោះមានឈ្មោះ Yassin Omar al-Saradih អាយុ ៣៣ ឆ្នាំ បានស្លាប់យ៉ាងទាន់ហន់ បន្ទាប់ពីត្រូវបានឃុំឃាំង ដោយកងកម្លាំងសន្តិសុខអ៊ីស្រាអែល នៅទីក្រុងយេរីកូ កាលពីព្រឹកថ្ងៃព្រហស្បតិ៍។

តាមរូបភាពវីដេអូ ដែលត្រូវបានចេញផ្សាយដោយគេហទំព័រព័ត៌មាន Haaretz និង Times បានបង្ហាញថា ទាហានអ៊ីស្រាអែល បានទាត់ និងវាយប្រហារបុរសខាងលើ បន្ទាប់បាញ់សម្លាប់រូបគាត់៕

មតិយោបល់