ភ្នំពេញ ៖ នារីម្នាក់កំពុងឈប់ម៉ូតូជាមួយមិត្តប្រុស តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ក៏ត្រូវក្រុមចោរ ២នាក់ ជិះម៉ូតូ មួយគ្រឿង ឌុបគ្នា បានធ្វើសកម្មភាពឆក់យកកាបូប បានសម្រេច រួចជនសង្ស័យខាងលើបានជិះម៉ូតូរត់គេចខ្លួនបាត់ដោយសុវត្ថិភាពកាលពីវេលាម៉ោង ១០:៣០នាទីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០១ នៅចំណុចមុខផ្សារទំនើបបាយ័ន តាមបណ្តោយសហពន្ធ័រុស្ស៊ី ក្នុងសង្កាត់ មនោរម្យ ខណ្ឌ៧មករា ។
នារីរងគ្រោះបាននិយាយប្រាប់សមត្ថកិច្ចថានាង ឈ្មោះវង្ស រស្មីអាយុ ១៨ឆ្នាំ មុខរបរការនៅភោនីយ ដ្ថានមួយកន្លែង ស្នាក់នៅផ្ទះលេខ ៨៤RO ផ្លូវលេខ៣៤៨ ក្នុងទួលស្វាយព្រៃ២ ខណ្ឌចំការមន បានឲ្យដឹងថានៅ មុខពេលកើតហេតុ នាងបានជិះម៉ូតូ មួយគ្រឿងម៉ាក ហ្វិនណូ ពណ៌ ឈាមជ្រូល លាយស ពាក់ស្លាក់លេខ ខេមរភូមិ ០៩ ១-១៨៨៨ ជាមួយនិងមិត្តប្រុសរបស់នាង ទើបតែមកពីញ្ងុំអីនៅខាង ក្រៅវ ហើយរូបនាងនិងមិត្តប្រុសក៏នាំគ្នាជិះម៉ូតូត្រលប់ទៅផ្ទះវិញ បានធ្វើដំណើរតាមបណ្តោយ សហពន្ធ័រុស្ស៊ី ក្នុងទិសដៅលិចទៅកើត ស្រាប់តែមកដល់ចំណុចមុខ ផ្សារទំនើបបាយ័ន មិត្តប្រុស របស់នាងបានឈប់ម៉ូតូនៅចិញ្ចើមហើយគាត់ទៅរកកន្លែងបត់ ជើងតូច ក្បែរនោះ ក៏ស្រាប់ មានជន សង្ស័យ ២នាក់ ជិះម៉ូតូមិនស្គាល់ ម៉ាក មួយគ្រឿង ពណ៌ខ្មៅ មិនមាន ស្លាក់លេខ បានធ្វើសកម្មភាពឆក់ យក កា បូបពី នារី ដែលកំពុងអង្គុយលើម៉ូតូនោះយកទៅបាត់តែម្តង ឃើញដូចនេះ ជនសង្ស័យ ខាង លើ ក៏បានជិះម៉ូតូ រត់គេចខ្លួន បាត់ស្រមោលដោយសុវត្ថិភាព ។ នារីរងគ្រោះបានឲ្យដឹងទៀតថា នាងបានបាត់បង់សំភារៈដូចជាទូរសព្ទ័ដៃពីរគ្រឿង និងសំភារៈ មួយ ចំនួន ទៀតផងដែរ។ បន្ទាប់ពីកើតហេតុនារីរងគ្រោះក៏បានមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នរគបាល មនោរម្យ ដើម្បីឲ្យសមត្ថកិច្ចជួ យស្វែករករបស់នាងឲ្យមកវិញផងដែរ ៕
មតិយោបល់