កំពង់ឆ្នាំងៈ នៅថ្ងៃអាទិត្យ ទី២ ខែឧសភា ឆ្នាំ២០២១ មានករណីជនសង្ស័យម្នាក់ បានធ្វើសកម្មភាព ទៅលបលូនចូលតាមប្រហោងក្តារជញ្ជាំងផ្ទះទាម ប៉ុនប៉ងចាប់រំលោភសេពសន្ថវៈនារីរងគ្រោះម្នាក់ ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិក្រាំងបេង ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
នារីរងគ្រោះឈ្មោះ ឆ.ហ មានអាយុ៣៨ឆ្នាំ រស់នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ ចំណែកឯជនសង្ស័យឈ្មោះ អ៊ុន វុទ្ធី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុខាងលើនេះ មានជនសង្ស័យម្នាក់ឈ្មោះ អ៊ុន វុទ្ធី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ន ក្នុងភូមិក្រាំងបេង ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានធ្វើសកម្មភាព ទៅលបលូនចូលតាមប្រហោងក្តារជញ្ជាំងផ្ទះ ( ផ្ទះទាម ) របស់នារីរងគ្រោះម្នាក់ឈ្មោះ ឆ.ហ អាយុ៣៨ឆ្នាំ ។ ជនសង្ស័យក៏បានឡើងទៅលើពូកបម្រុង និងចាប់រំលោភសេពសន្ថវៈ តែត្រូវនារីរងគ្រោះដឹងខ្លួនទាន់ រួចក៏ខ្លាចជនសង្ស័យ ចាប់រំលោភខ្លួនក៏យកកាំបិតចិតបន្លែកាប់ បណ្តាលឲ្យជនសង្ស័យរងរបួសស្រាល និងបានស្រែកឲ្យបងប្អូនជួយ ។ លុះពេលព្រឹកឡើងនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ នារីរងគ្រោះក៏បានមកប្តឹងសមកិច្ចនគរបាល នៅក្នុងមូលដ្ឋាន ។
ក្រោយពេលកើតហេតុ ជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមកិច្ចធ្វើការបានឃាត់ខ្លួន កសាងសំណុំរឿង បញ្ជូនទៅស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់