ព្រៃវែងៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពីជនសង្ស័យរូបនេះ រួមនិងបក្ខពួកម្នាក់ទៀត បានធ្វើសកម្មភាពចាប់រំលោភបូក ទៅលើនារីម្នាក់ ហើយព្យាយាមគេចខ្លួន។
ករណីនេះកើតឡើងនៅម៉ោងប្រហែល៩យប់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ចំណុចវាលស្រែ ក្នុងភូមិព្រៃទ័ព ឃុំព្រះស្តេច ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ចក់ ស៊ីថា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបើកឡានដឹកដី នៅភូមិកំពង់សំរិត ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ចំណែកបក្ខពួកម្នាក់ទៀតដែលរត់គេចខ្លួនមានឈ្មោះ សេន ចយ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបើកឡានដឹកដី មានទីលំនៅភូមិត្រពាំងឈូក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង (រត់គេចខ្លួន) បានធ្វើសកម្មភាពចាប់រំលោភបូកទៅលើនារីរងគ្រោះមានអាយុ២៦ឆ្នាំ ដោយប្រើល្បិចហៅជនរងគ្រោះឲ្យមកកោសខ្យល់ឲ្យខ្លួន។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមច្បាប់បន្តទៀត៕
មតិយោបល់