យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ សាខាកាំកុងត្រូលខេត្តព្រះសីហនុ សហការជាមួយស្ថាប័នពាក់ព័ន្ធបានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យទៅលើម្ហូបអាហារវេចខ្ចប់ស្រាប់ និងធ្វើតេស្តបឋមលើ ម្ហូបអាហារគ្រឿងសមុទ្រស្រស់(បង្គា ម៉ឹក) ដើម្បីរកសារធាតុគីមីហាមឃាត់ប្រើប្រាស់នៅក្នុងម្ហូបអាហារនៅផ្សារ និងផែក្នុងស្រុកស្ទឹងហាវ។
ជាលទ្ធផលយើងពុំបានរកឃើញការដាក់លាយសារធាតុគីមីហាមឃាត់នៅលើគ្រឿងសមុទ្រ តែយើងបានរកឃើញ និងដកហូតទំនិញម្ហូបអាហារវេចខ្ចប់ស្រាប់ មាន នំកញ្ចប់ចម្រុះ ទឹកក្រូចចម្រុះ ដែលហួសកាលបរិច្ឆេទប្រើប្រាស់សរុប ចំនួន៩៥គីឡូក្រាម យកទៅរក្សាទុកនៅសាខាកាំកុងត្រូលខេត្តដើម្បីធ្វើការកម្ទេចចោល៕








មតិយោបល់