ព័ត៌មានជាតិ

កុំចេះតែហ៊ាន! ហែកបន្ទប់ចូលទៅចាប់រំលោភកូនក្រមុំគេមិនសម្រេច ជាប់ខ្នោះរបស់សមត្ថកិច្ច

ព្រះសីហនុៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពីបានធ្វើសកម្មភាពហែកចម្រឹងបង្អួចបន្ទប់ដេក ចូលទៅចាប់រំលោភនារីរងគ្រោះ ដែលកំពុងដេក តែមិនបានសម្រេច ត្រូវបាននឹងស្រែកឆោឡោ កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំណុច ភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឡា ហៃ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានធ្វើសកម្មភាពហែកដែកចម្រឹងបង្អួច ចូលបន្ទប់ដេក របស់ជនរងគ្រោះឈ្មោះ អ.ច ភេទស្រី អាយុ១៧ឆ្នាំ មុខរបរសិស្ស ដែលកំពុងដេកនៅខាងក្នុង តែមិនសម្រេចត្រូវជនរងគ្រោះភ្ញាក់ដឹងខ្លួនទាន់ស្រែកឆោឡោ ទើបជនសង្ស័យ រត់គេចខ្លួនតាមប្រហោងចម្រឹងបង្អួចដែលបាន ហែកនោះត្រឡប់ទៅវិញ។

តាមចម្លើយរបស់ជនសង្ស័យបានឲ្យដឹងថា ការដែលខ្លួនបានហែកចម្រឹងបង្អួចចូល បន្ទប់របស់ជនរងគ្រោះក្នុងគោលបំណងសុំនាងរួមភេទ តែនាងភ្ញាក់បានស្រែកឆោឡោទើបខ្លួនភ័យរត់ចេញមកវិញតែម្តង ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់