ព័ត៌មានជាតិ

Update៖ បុរសជាងសំណង់ម្នាក់ កាត់ស័ង្កសីមិនប្រយ័ត្ន ប៉ះចំខ្សែភ្លើងឆក់ស្លាប់!

កណ្តាល: កាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ មានករណីបុរសម្នាក់ឆក់ខ្សែភ្លើងស្លាប់ នៅភូមិស្លាបតាអោន ឃុំ គគីរ​ ស្រុកកៀនស្វាយ ខេត្ត កណ្តាល​។

ជនរងគ្រោះឈ្មោះ យស សុវណ្ណ ហៅ យក្ស ភេទប្រុស អាយុ​៤៥ឆ្នាំ មានទីលំនៅភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​។

នៅមុនពេលកើតហេតុ ជនរងគ្រោះ​និងជាងសំណង់២នាក់ទៀត បានមកធ្វើសាងសង់ផ្ទះឲ្យគេនៅមុខវត្តកោះ ដោយជាងសំណង់២នាក់ធ្វើនៅក្រោយផ្ទះ ចំណែកជនរងគ្រោះ​បានអង្គុយកាត់សង័្កសីនៅមុខផ្ទះ។ ពេលកំពុងកាត់សង្ក័សីមិនបានប្រយ័ត្នមើលខ្សែភ្លើង​នៅខាងក្រោមសង្ក័សី ក៏កាត់ប៉ះខ្សែភ្លើងឆក់ចំដើមទ្រូងខាងស្តាំ និងកញ្ចង់ករខាងស្តាំ បណ្តាលឲ្យស្លាប់ភ្លាមៗ​តែម្តង ហើយក៍បានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ​។

ក្រោយទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំងជំនាញកោសល្យវិច័យស្រុក អាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យចុះពិនិត្យសាកសពនិងបានបញ្ជាក់ថា ៖សាកសពមានស្លាកស្នាមរលាកដោយខ្សែភ្លើងចំនួន​២កន្លែង គឺដើមទ្រូងខាងស្តាំ និងកញ្ចង់ករខាងស្តាំ ។
ការសន្និដ្ឋាន ៖ ជនរងគ្រោះស្លាប់ដោយសារឆក់ខ្សែភ្លើង រួចបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់