ព័ត៌មានជាតិ

​First News៖ អគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅក្រុងសិរីសោភណ្ឌ!

បន្ទាយមានជ័យ: តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណ:នេះ មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងយ៉ាងសន្ធោសន្ធៅ នៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ​ទៅសៀមរាប ​ក្នុងក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ។ ភ្លាមៗកម្លាំងសមត្ថកិច្ចបានចេញអន្តរាគមន៍ផងដែរ។
ព័ត៌មានលម្អិតយើងនិងផ្សាយជូនបន្តទៀត៕

មតិយោបល់