កំពង់ចាមៈ មានករណីកូនឈាមខ្មៅម្នាក់ បានប្រើហិង្សាយកជ្រុញទៅវាយសំពងលើក្បាលម្តាយ បណ្តាលឲ្យបែករយះខ្ទេច ស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ ដោយសារតែខឹងសុំលុយម្តាយមិនបាន។
ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រហែល១១ព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នៅភូមិសូរគេន ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម ។
ស្ត្រីរងគ្រោះឈ្មោះ គាត ធីម ភេទស្រី អាយុ៦៤ឆ្នាំ ចំណែកកូនជាជនសង្ស័យមានឈ្មោះ សុយ ណារ៉ា ហៅ ពៅ ភេទប្រុស អាយុ៣៣ឆ្នាំ បច្ចុប្បន្នត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់