ត្បូងឃ្មុំៈ សំណុំរឿងឃាតកម្មយ៉ាងសាហាវមួយ នៅខេត្តត្បូងឃ្មុំ ត្រូវបានបំបែកដោយប្រើប្រាស់រយៈពេល០៧ថ្ងៃ បន្ទាប់ពីសមត្ថកិច្ចស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យចំនួន ២នាក់។
សមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះ បានជិះម៉ូតូពីផ្ទះបងប្អូនត្រលប់ទៅផ្ទះខ្លួនវិញ នៅតាមផ្លូវចំការកៅស៊ូ ក៏បានប្រទះជនសង្ស័យចំនួន០២នាក់ គួរឲ្យសង្ស័យឈប់ម៉ូតូ បម្រុងចុះទៅសាកសួរ ក៏ត្រូវជនទាំងពីរខាងលើកាប់ និងអារ.កសម្លាប់តែម្តង។
ដោយបាត់ជនរងគ្រោះយូរពេក ប្រពន្ធក៏បានសាកសួរបងប្អូន និងនាំគ្នាដើររក ក៏ប្រទះឃើញសពជនរង
គ្រោះស្លាប់បាត់ទៅហើយ។
គួររំឭកថា កាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨ មានកររណីឃាតកម្មមួយ បានកើតឡើងត្រង់ចំណុចឡូត៍កៅស៊ូ លេខ ៨១៧ A. ស្ថិតនៅភូមិ៦.១៦ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បង្កឡើងដោយជនសង្ស័យចំនួន០២នាក់៖
ទី១.ឈ្មោះឡី ស្នែ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរឥស្លាម នៅភូមិឃុំខាងលើ និងទី២.ឈ្មោះលី ម៉ាហុង ភេទប្រុសអាយុ ២៩ឆ្នាំ ជនជាតិខ្មែរឥស្លាម នៅភូមិវាលទឹកចេញ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ចំណែកជនរងគ្រោះ ឈ្មោះ ប៊ិន ម៉េងស៊ា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរនៅភូមិគោល ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មុខរបរ ឆ្មាំការពារចំការកៅស៊ូ។
ក្រោយទទួលបានព័ត៌មាននេះភ្លាម កម្លាំងសមត្ថកិច្ច បានបើកការស្រាវជ្រាវ រហូតធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ យកមកសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរ បានឆ្លើយសារភាពថា កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨ ខ្លួនទាំង០២នាក់ បាននឹងកំពុងជក់ថ្នាំ នៅផ្លូវចំការកៅស៊ូ ក៏បានឮសំទ្បេងម៉ូតូ រួចក៏ឃើញជនរងគ្រោះ ឈប់ម៉ូតូបម្រុងមកចាប់ខ្លួន ក៏សម្រេចចិត្តកាប់សម្លាប់តែម្តង។
ផ្អែកតាមចម្លើយសារភាពខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យខាងលើ ទៅអយ្យការអមសាលាដំបូង ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់