ភ្នំពេញៈ ជនសង្ស័យជាស្ត្រីជនជាតិខ្មែរ រួមទាំងជនជាតិនីហ្សេរីយ៉ា អាហ្វ្រិកខាងត្បូង និងហ្វីលីពីន ចំនួន៣នាក់ទៀត សរុបទាំងអស់៤នាក់ ត្រូវបានកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៨) បើកប្រតិបត្តិការឃាត់ខ្លួនបានជាបន្តបន្ទាប់កាលពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចទីតាំងចំនួន៤ផ្សេងគ្នាជាបន្តបន្ទាប់។
ជាក់ស្តែងទីតាំងទី១នៅ ខាងកើតផ្សារសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌចំការមន, ទី២នៅចំណុចផ្លូវលេខ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ,ទី៣ នៅចំណុចក្នុងបន្ទប់ជួលលេខ៤ ផ្លូវបេតុង ភូមិទួលសង្កែ ខណ្ឌឫស្សីកែវ និងទី៤នៅចំណុចហាង Big I.Z.Y ផ្លូវ៥០២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដកហូតបានថ្នាំញៀន ប្រភេទមេតំហ្វេតាមីន (ICE) ចំនួន១៩៨៨.៩៥ក្រាម រួមនិងទូរសព្ទ៤គ្រឿងទៀត ដើម្បីចាត់ការបន្តតាមច្បាប់៕
មតិយោបល់