ព័ត៌មានជាតិ

ចប់ហើយ! ជាងសំណង់សោះ បែកគំនិតជួញដូរគ្រឿងញៀនម្តងជិត២០កញ្ចប់!

ព្រះសីហនុ: នៅវេលាម៉ោង៨និង៤០នាទីថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៨ កម្លាំងជំនាញរបស់ការិយាលយ័ប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់លេខ៤ ចុះបង្រ្កាបករណីគ្រឿងញៀន ត្រង់ចំណុចក្រុមទី១៧ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងនោះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈឹម ភារម្យ (អាក្របី) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ស្រុកកំណើត ភូមិ៣ សង្កាត់៤ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ ដកហូតបានម្សៅក្រាមពណ៌សចំនួន១៩កញ្ចប់តូច និងទូរសព្ទ១គ្រឿង ។​បច្ចុប្បន្នកំពុងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់