ភ្នំពេញៈ សំណង់គ្រោងដែករបស់ជនជាតិចិនមួយកន្លែង ដែលស្ថិតនៅតាមផ្លូវលំ ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ទំហំ១៦០០ម៉ែត្រការ៉េ ស្ងាត់ៗលួចសាងសង់ អាជ្ញាធរមូលដ្ឋានមិនបានដឹង រហូតលើកជាគ្រោងដែក មើលឃើញជាក់ស្តែង ពុំមានលក្ខណៈរឹងមាំ ទើបនៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ ត្រូវបានអាជ្ញាធរសង្កាត់ចោមចៅ៣ ដឹកនាំកម្លាំងដោយលោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅ៣ ចៅសង្កាត់រង តាមបញ្ជាពីលោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ចុះទៅពិនិត្យជាក់ស្តែង ឃើញសភាពសំណង់ មិនប្រក្រតី ត្រូវបានសម្រេចផ្អាកជាបណ្តោះអាសន្ន រង់ចាំស្ថាប័នជំនាញ សាលារាជធានីភ្នំពេញសម្រេចជាក្រោយ ។
លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅ៣ បានឲ្យដឹងថា សំណង់ខាងលើអាជ្ញាធរមូលដ្ឋាន មិនបានដឹងឡើយ មិនដឹងថា បានសុំច្បាប់ ពីខាងណានោះទេ ស្ងាត់ៗបែរជាលើកជាគ្រោងដែកតែម្តង ហើយក្រោយពីសាកសួរ កម្មករ ពលរដ្ឋ ជុំវិញ សំណង់ខាងលើជារបស់អាជីវករចិន ទំហំ១៦០០ម៉ែត្រការ៉េ សង់ជាគ្រោងដែក បើកជាឃ្លាំង សិប្បកម្ម តែអ្វីមើលឃើញសភាពជាក់ស្តែង សសរ ចាប់បន្ទើតលើសាបបេតុង ប្រើប្រាស់ដែក១,២លី ស្តើងណាស់ ហាក់បីដូចជាគ្មានលក្ខណៈរឹងមាំ មកសង់លំដាប់ខ្នាតធំបែបនេះ ទើបតែលើកគ្រោងដែក មេតុងចាប់ផ្តើមប្រេះបាក់ជាបណ្តើរៗ មិនដឹងថាធានាគុណភាព បានរយៈពេលណា ។
តាមកម្មករដែលកំពុងសាងសង់ទីនោះ បានឲ្យដឹងថា ម្ចាស់សំណង់ជាជនជាតិចិន បានជួលគាត់មក រៀបឥដ្ឋ ក្រៅពីនោះគាត់មិនបានដឹងឡើយ ។
ក្រោយពីមើលឃើញសំណង់គ្រិងសែក គ្មានសភាពរឹងមាំ ទើបនៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩នេះ អាជ្ញាធរសង្កាត់ចោមចៅ៣ ក្រោមការឯកភាពពីអាជ្ញាធរខណ្ឌ សម្រេចផ្អាកសំណង់គ្រោងដែកខាងលើជាបណ្តោះអាសន្ន រង់ចាំស្ថាប័នជំនាញ សាលាក្រុងសម្រេច អនុញាតិជាក្រោយ កាលបើមើលឃើញជាក់ស្តែង សំណង់ទ្រង់ទ្រាយធំ ហើយប្រើប្រាស់ដែក ស្តើងៗ បេតុងបែកប្រេះជាបណ្តើរៗ វាប្រឈមបង្កគ្រោះថ្នាក់ ៕
មតិយោបល់