ព័ត៌មានជាតិ

First News: អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ១ខ្នង នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់ៈ ខណៈនេះអគ្គិភ័យកំពុងតែឆាបឆេះផ្ទះប្រជាពលរដ្ឋ១ខ្នង នៅទល់មុខធនាគារ អេស៊ីលីដា ក្នុងភូមិបឹងកន្ទួត ឃុំត្នោតជុំ ស្រុកគគរ ខេត្តពោធិ៍សាត់។

សេចក្ដីរាយការណ៍ព័ត៌មានបឋមបានដឹងថា ផ្ទះប្រជាពលរដ្ឋត្រូវអគ្គិភ័យលេបត្របាក់ទាំងស្រុង ហើយកំពុងឆេះបន្តទៅផ្ទះទី២ទៀត ។

ប្រភពបញ្ជាក់ថា ផ្ទះដែលឆេះនោះ ធ្វើអំពីឈើ ប្រក់ស័ង្កសី បើកអាជីវកម្មជួសជុលទូរស័ព្ទ រីឯផ្ទះទី២នៅក្បែរនោះ សង់អំពីឈើដូចគ្នាដែរ បើកអាជីវកម្មលក់សាំង ។

ខណៈនេះសមត្ថកិច្ច និងប្រជាពលរដ្ឋកំពុងជួយអន្តរាគមន៍ ៕

មតិយោបល់