ពោធិ៍សាត់ៈ លោកវរសេនីយ៍ទោ ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានប្រាប់Post Newsថា នៅវេលាម៉ោង១២និង២០នាទី ថ្ងៃត្រង់ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ កម្លាំងប៉ុស្តិ៍នរគបាលរដ្ឋបាលអូរសោម និងកម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង បានប្រគល់ជនសង្ស័យឈ្មោះ សេង វិបុល ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅភូមិស្មាច់មានជ័យ សង្កាត់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលបានប្រព្រឹត្តល្មើសបទឃាតកម្ម (បាញ់សម្លាប់ប្រពន្ធរបស់ខ្លួន) នៅថ្ងៃទី១៣ ខែ កុម្ភៈ ឆ្នាំ ២០១៨ វេលាម៉ោង៨និង៣០នាទីយប់ នៅក្នុងភូមិស្មាច់មានជ័យ ហើយត្រូវកម្លាំងនគរបាលប៉ុស្តិ៍អូរសោមចាប់ខ្លួននៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៧និង៣០នាទីយប់ នៅចំណុចលើដងផ្លូវ ក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ខណៈជនសង្ស័យកំពុងចុះពីលើរថយន្តឈ្នួល។
ជនសង្ស័យខាងលើ ត្រូវបានលោកវរសេនីយ៍ទោ ធាង ឡេង អធិការនគរបាលស្រុកវាលវែងប្រគល់ជូនលោកវរសេនីយ៍ត្រី ហេង លាង អធិការនគរបាលក្រុងខេមរភូមិន្ទ ដើម្បីបន្តអនុវត្តតាមនិតិវិធី តាមចង្អុលការរបស់ឧត្តមសេនីយ៍ទោ សារុន ចាន់នី ជាស្នងការនគរបាលខេត្តពោធិ៍សាត់។
ការប្រគល់ទទួលជនសង្ស័យខាងលើ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សំ ឃិតវៀន ជាស្នងការនគរបាលខេត្តកោះកុងផងដែរ៕
មតិយោបល់