ព័ត៌មានជាតិ

គ្មានអ្នកណាធ្វើចិត្តបានទេ! ថ្ងៃស្អែករៀបមង្គលការ យប់ថ្ងៃចូលរោងកូនកំលោះស្លាប់ កូនក្រមុំខូចចិត្តស្ទើរក្ស័យ!..

ឧត្តរមានជ័យៈ សមត្ថកិច្ចបានប្រាប់Post Newsថា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង ខណៈដែលថ្ងៃចូលរោងការ បែរជាកូនកំលោះខ្យល់គស្លាប់ចោលកូនក្រមុំ។

ករណីនេះកើតឡើងនៅម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំណុច ភូមិពោធិ៍ថ្មី ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ស ចាន់ឌី ភេទប្រុស អាយុ៣០ឆ្នាំ មានមុខរបរជាគ្រូបង្រៀនភាសាអង់គ្លេស ស្នាក់នៅភូមិក្បាលក្របី ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ហើយនៅយប់ថ្ងៃចូលរោងការ ជនរងគ្រោះជាកូនកំលោះបានកើតមានអាការៈមិនស្រួលខ្លួន ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ តែអកុសល្យបែរជាស្លាប់តែម្តងចោលកូនក្រមុំឲ្យយំបោកខ្លួន ផ្អើលអស់ភ្ញៀវ និងសាច់ញាតិ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការពិនិត្យនិងធ្វើកោលស្យវិច័យទៅលើសពបានឲ្យដឹងថា ពិតជាស្លាប់ដោយសារតែករណីខ្យល់គពិតមែន និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់