ព័ត៌មានជាតិ

ប្រើល្បិចកុម្ម៉ង់ទិញទូរសព្ទម៉ាក I Phone 14 Promixពីជនរងគ្រោះរួចដាក់ក្នុងហោប៉ៅយករត់គេចខ្លួនត្រូវសមត្ថកិច្ចឃាត់…

ភ្នំពេញ:នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១៥:១០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមគរ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្ដែងពីបទបោក លួច(កុម្ម៉ង់ទិញទូរសរ័ព្ទម៉ាក I phone 14 Promix ០១គ្រឿងពីជនរងគ្រោះពេលកាន់ទូរស័ព្ទរួចដាក់ក្នុងហោប៉ៅយករត់គេចខ្លួនត្រូវបានជនរងគ្រោះឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៤៣E0 ផ្លូវលេខ២១៧ ក្រុមទី១៨ ភូមិ១០ សង្កាត់ផ្សារដើំមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
*ជនសង្ស័យ:
-ឈ្មោះ រ័ត្ន សំណាង ហៅ យួន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។
*វត្ថុតាងចាប់យកមាន៖
-ទូរស័ព្ទដៃ០១គ្រឿងម៉ាក Samsung ស៊េរីចាស់ពណ៍ស ប្រើស៊ីមកាត 085224 297 (ជារបស់ជនសង្ស័យរូបនេះ) និងទូរស័ព្ទដៃ០១គ្រឿងម៉ាក I phone 14 Promix ពណ៍ស្វាយថ្មី លេខម៉ាស៊ី: LF223NXYLO (ជារបស់ជនរងគ្រោះដែលជនសង្ស័យរូបនេះឆបោកយកពីជនរងគ្រោះ) បានធ្វើការប្រគល់ឲ្យជនរងគ្រោះវិញតាមករស្នើសុំ ។
-ជនរងគ្រោះ:
-ឈ្មោះ ទៀត រ៉ូហ្សា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នករត់ PassApp ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលេខ៣៦៩ សង្កាត់ផ្សារដើំមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
-បច្ចប្បន្ន៖ ជនសង្ស័យខាងលើ កំពុងធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធើ្វការសាកសួរតាមនីតិវី ។

មតិយោបល់