កំពង់ស្ពឺៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ស្ពឺ បានចុះបាញ់ល្បឿននៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤៤-៤៥(៤0km/h) ស្ថិតនៅសង្កាត់សុព័រទេព ក្រុងច្បារមន ជាលទ្ធផលមានរថយន្ដល្មើសល្បឿនចំនួន១២ គ្រឿង (ស្លាកលេខភ្នំពេញ១២ គ្រឿង ,កណ្ដាល១គ្រឿង) ៕
ព័ត៌មានជាតិ
មតិយោបល់