Post News Media ព័ត៌មានជាតិ គួរឲ្យសង្វេគណ...

គួរឲ្យសង្វេគណាស់! សិស្សសាលាអាយុ ១៣ឆ្នាំម្នាក់ ដើរឆ្លងផ្លូវ ត្រូវរថយន្តបុកស្លាប់

កំពង់ធំ: កាលពីវេលាម៉ោង ៧និង៣០នាទីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ មានករណីរថយន្តបុកអ្នកថ្មើរជើង បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសស្រាល ៣នាក់ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦ ចន្លោះគីទ្បូម៉ែត្រលេខ១៥០-១៥១ ភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

រថយន្តបង្កម៉ាក Lexus Rx300 ពណ៌ស ស្លាកលេខ ភ្នំពេញ 2A-5869 ធ្វើដំណើរពីជើងទៅត្បូង មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ ក្រោយកើតហេតុរត់គេចខ្លួនបាត់។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ អេង ស្រីរ័ត្ន អាយុ ១៣ឆ្នាំ មុខរបរសិស្សសាលា មានទីលំនៅភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ស្លាប់នៅកន្លែងកើតហេតុ។

ដំណើររឿង: រថយន្តខាងលើ បានធ្វើដំណើរពីជើងទៅត្បូង ខណ:នោះស្រាប់តែមានក្មេងស្រីរងគ្រោះ ដើរឆ្លងផ្លូវមិនប្រយ័ត្ន ក៏ត្រូវរថយន្តបុកបណ្ដាលឲ្យសា្លប់មួយរំពេច។
ភ្លាមៗនោះ រថយន្តបង្ក បានរេចង្កូតធ្លាក់ផ្លូវ ធ្វើឲ្យអ្នករួមដំណើររបួស៣នាក់៖
ទី១/ឈ្មោះ ឃុត វត្ថា ភេទស្រី អាយុ៦៤ឆ្នាំ
ទី២/ឈ្មោះ តាំង លីគាង ស្រី អាយុ៦០ឆ្នាំ
ទី៣/ឈ្មោះ អ៊ុយ យ៉ុង ភេទស្រី អាយុ៧០ឆ្នាំ អ្នកទាំងបីរស់នៅភូមិទួលទំពូង សង្កាត់ទួលទំពូង១
ខណ្ឌចម្ការមន រាជធានីភ្នំពេញ (របួសស្រាល)។

មូលហេតុបឋម៖ អ្នកថ្មើរជើង ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុសមត្ថកិច្ច ចុះការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាន រីឯសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕