ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ជាប់ និងរត់រួចម្នាក់បន្ទាប់ពីឆក់ទូរស័ព្ទដៃ

ភ្នំពេញ: នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០៦ និង៤០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ ម្នាក់ ករណីលួចមានស្ថានទម្ងន់ទោស (ឆក់យកទូរស័ព្ទដៃ) នៅចំណុចមុខហាងលក់សង្ហារឹម ហេង ប៉ាវ ផ្លូវ១០១៩ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ករណីខាងលើនេះ បង្កឡើងដោយជនសង្ស័យ0២នាក់គេចខ្លួនម្នាក់៖ (ឈ្មោះ លាស់) មធ្យោបាយម៉ូតូ០១គ្រឿង ។ ឈ្មោះ ផានិត (អាច្រើន) ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមការ ចាក់លូ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុម១ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) និងបក្ខពួកគេចខ្លួន ជិះម៉ូតូ០១គ្រឿង ម៉ាកនិច ពណ៌សលាយខៀវ ផលិតឆ្នាំ២០២១ គ្មានស្លាកលេខ ធ្វើសកម្មភាពឆកយកទូរស័ព្ទដៃ ០១គ្រឿងម៉ាក OPPO ពីជនរងគ្រោះឈ្មោះ វ៉ាត មិនា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងបាញ់ថ្នាំឡាន ស្នាក់នៅគ្មានផ្ទះ ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

សម្ភារ:បាត់បង់៖ ទូរស័ព្ទដៃ០១គ្រឿង ម៉ាកOPPO របស់ជនរងគ្រោះ ,សម្ភារ:ប្សល់ទុក៖ ម៉ូតូ០១គ្រឿង ម៉ាកនិច ពណ៌សលាយខៀវ ផលិតឆ្នាំ២០២១ គ្មានស្លាកលេខ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់