កំពង់ឆ្នាំងៈ នៅវេលាម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានករណីអគ្គិភ័យឆេះផ្ទះ លក់ហ្គាស និងអីវ៉ាន់មួយខ្នង នៅទល់មុខវិទ្យាល័យស្រុកទឹកផុស។
ម្ចាស់ផ្ទះឈ្មោះ សុខ និងប្រពន្ធឈ្មោះ ចរិយា មានទីលំនៅភូមិ-ឃុំកើតហេតុ។
មូលហេតុ៖ ម្ចាស់ផ្ទះផ្សាដែក ធ្លាក់កម្ទេចចុះក្រោម បណ្ដាលឲ្យឆាបឆេះជាអគ្គិភ័យ។
ហេតុការណ៍នេះ ពុំបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ ដោយក្រោយទទួលបានព័ត៌មានភ្លាម សមត្ថកិច្ច បានចេញអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យចំនួន ៣គ្រឿង បាញ់រលត់ជាស្ថាពរ៕
មតិយោបល់