ភ្នំពេញៈ យុវជន៥នាក់ ខណៈពេលកំពុងអង្គុយជុំគ្នា ផឹកស្រាតាមចិញ្ចើមផ្លូវស្រវឹងស្រឿងៗ ឌឺដងទាស់ពាក្យសម្តីក្មេងស្ទាវមួយក្រុមទៀត មានគ្នា៣នាក់ ជិះម៉ូតូ២គ្រឿង ទាញខ្សែក្រវ៉ាត់មកវាញបណ្តាលឲ្យរងរបួសបែកចិញ្ចើម២នាក់ ម្នាក់២ថ្នេរ និងស្រាល៣នាក់ បង្កឲ្យមានការណ៍ភ្ញាក់ផ្អើលកាលពីវេលម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវបេតុង មុខផ្ទះគ្មានលេខ ភូមិគង្គារផុស សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
យុវជនរងគ្រោះទាំង៥នាក់ ទី១-ឈ្មោះវិន វង្ស ភេទប្រុស អាយុ២៤ឆ្នាំ មានមុខរបរជាងដែក រងរបួសបែកចិញ្ចើមខាងឆ្វេង មួយខ្សែរក្រវ៉ាត់ ដេរ២ថ្នេរ , ទី២-ឈ្មោះ ភឿន ភារម្យ ភេទប្រុស អាយុ១៩ឆ្នាំ មានមុខរបរជាងដែក រងរបួសបែកចិញ្ចើមខាងឆ្វេងដេរ២ថ្នេរ , ទី៣-ឈ្មោះ អ៊ួន ចិត្ត ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរជាងម៉ាស៊ីនត្រជាក់ រងរបួសស្រាល, ទី៤-ឈ្មោះ ផុន ភា ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរជាងដែក រងរបួសស្រាល, ទី៥-ឈ្មោះ លន សុខអេន ភេទប្រុស អាយុ២១ឆ្នាំ មានមុខរបរជាងដែក រងរបួសស្រាល។ អ្នកទាំង៥នាក់ ស្នាក់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញ ខណ្ឌសែនសុខ។ រីឯក្រុមក្មេងបង្ក៣នាក់មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះឡើយ ក្រោយកើតហេតុរត់គេចខ្លួនបាត់។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញក្រុមយុវជនរងគ្រោះទាំង៥នាក់ បានទិញស្រាថ្នាំ២ទៅ៣លីត្រមកអង្គុយផឹកជុំគ្នានៅចិញ្ចើមផ្លូវកើតហេតុ។ បន្ទាប់ពីផឹកស្រាថ្នាំអស់ពួកគេបានរ៉ៃលុយគ្នាទៅស្រាបៀរមួយយួរទៀតមកផឹកបន្ត ខណៈដែលផឹកស្រាបៀរមិនទាន់អស់ផង ក៏មានក្មេងស្ទាវមួយក្រុមមានគ្នា៣នាក់ជិះម៉ូតូ២គ្រឿងមកឈប់ក្បែរកន្លែងពួកគេអង្គុយផឹកនោះ ហើយក៏មានការឌឺដងគ្នាទាស់ពាក្យសម្តីគ្នា ទើបក្រុមក្មេងបង្កបានស្ទុះដកខ្សែក្រវ៉ាត់ដេញវាយក្បាលបណ្តាលឲ្យរងរបួសបែកចិញ្ចើម២នាក់ ដេរម្នាក់២ថ្នេរ និង៣នាក់ទៀតរងរបួសស្រាល ក្រោយកើតហេតុក្រុមក្មេងបង្ករត់គេចខ្លួនបាត់អស់។
ក្រោយកើតហេតុជនរងគ្រោះទាំង៥នាក់បានរត់ទៅប្តឹងនៅសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ២ ឲ្យជួយអនរាគមន៍ដើម្បីស្រាវជ្រាវតាមចាប់ខ្លួនជនបង្កមកចាត់ការទៅតាមផ្លូវច្បាប់៕
មតិយោបល់