មានមុនស្សភាគច្រើនត្រូវការអាហារដែលមានប្រសិទ្ធិភាពខ្ពស់អាចជួយពួកគេក្នុងការអូសបន្លាយជីវិតស្នេហានៅលើគ្រែឲ្យាបានយូរ។ លោក Vijay Singhal ជាវេជ្ជបណ្ឌិតខាងផ្លូវភេទ បានស្រាវជ្រាវឃើញថាអាហារទាំងនេះមិនត្រឹមតែអាចជួយទ្រងទ្រង់រាងកាយប៉ុណ្ណាះទេ ថែមទាំងអាចជួយសម្រេចបំណងជីវិតនៅលើគ្រែរបស់អ្នកឲ្យបានយូរអង្វែងថែមទៀត។
១. ឪឡឹក ល្ហុង និងចេក
ប្រភេទផ្លែឈើទាំងនេះមានប៉ូតាស្យូមកម្រិតខ្ពស់ ដែលជួយឲ្យលំហូរឈាមរត់បានស្រួល នេះជាកត្តាមួយដែលធ្វើឲ្យការប្រយុទ្ធរបស់អ្នកមានប្រសិទ្ធិភាព។
២. គ្រាប់ធញ្ញជាតិ ទឹកដោះគោ និងឈីស
នេះជាអាហារដែលមានជាតិស័ង្កសី ដែលបង្កើតអ័រម៉ូនផ្លូវភេទបុរសបានយ៉ាងល្អ នេះក៏ជាផ្នែកមួយដែលធ្វើឲ្យអ្នកកាន់តែមានសមត្ថភាពដែរ។
៣. ខ្លឹមបារាំង និងខ្លឹមស
បន្លែផ្លែឈើទាំងពីរនេះផ្ទុកសារធាតុ allicin ជួយបង្កើននូវឈាម ដែលជួយធ្វើឲ្យមានចលនាដល់ចំណុចរសើបបានយ៉ាងពេញលេញ។
៤. សូកូឡាខ្មៅ
សូកូឡាក៏អាចជួយថែរក្សាចរន្ធឈាមដែលនៅក្នុងខ្លួនរបស់អ្នកបានយ៉ាងល្អផងដែរ។
៥. ផ្លែ Cherries
នេះក៏ជាផ្លែឈើដែលមានអត្ថប្រយោជន៍ក្នុងការលើកកម្ពស់កំលាំងរបស់បុរសផងដែរ។
៦. ឈើវ៉លណាត
នេះជាផ្លែឈឺដែលសម្បូរទៅដោយជាតិអាស៊ីតខ្លាញ់ អូមេហ្កាំ 6 និង arginine ដែលមានប្រយោជន៏សម្រាប់ផលិតនូវ អ៊ុកស៊ីតអ៊ីដ្រូសែន ដូច្នេះហើយទើបធ្វើឲ្យចរាចរណ៍នៃឈាមរត់បានល្អ។
ទោះជាយ៉ាងណាក៏ដោយអ្នកត្រូវគិតគូរលើកត្តាសុខភាពជាចម្បង មិនត្រូវចេះតែហូបដើម្បីបំពេញតាមចំណង់របស់អ្នកនោះទេ ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម។ ហេតុនេះហើយមុននឹងបរិភាគអាហារទាំងនេះ សូមពិនិត្យមើលកម្រិតជាតិស្ករនៅក្នុងឈាមជាមុនសិនទើបល្អប្រសើរ៕
មតិយោបល់