ព័ត៌មានជាតិ

ប្រុសស្រឡាញ់ប្រុស កើតរោគប្រចណ្ឌ័ចាក់គ្នារហូតស្លាប់ភាគីម្ខាង!

ស្ទឹងត្រែងៈ ករណីឃាតកម្មដែលបង្កការភ្ញាក់ផ្អើល ដោយបុរស២នាក់ ស្រឡាញ់ភេទដូចគ្នា មានការប្រច័ណ្ឌដែលបង្កហិង្សា បណ្តាលឲ្យភាគគី ម្ខាងរងរបួសធ្ងន់ និងម្នាក់ទៀតដឹកទៅមន្ទីរពេទ្យ ដោយជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ រំលងអធ្រាត្រថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិកណ្តាល ខេត្តស្ទឹងត្រែង។

តាមប្រភពព័ត៌មានពីម្ចាស់ផ្ទះជួលឈ្មោះ ទា លៀងវ៉េង ហៅទី បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រ៉េត រដ្ឋា អាយុ២៨ឆ្នាំ មុខរបរ ជាមន្ត្រីសូរិយោលដី ធ្លាប់មានទំនាក់ទំនងគ្នាជាមួយជនសង្ស័យឧស្សាហ៍ចេញចូលញឹកញាប់តែមិនដឹងថា មានការទំនាក់ទំនងលើសពីមិត្តភក្តិយ៉ាងណានោះទេ។ បន្ទាប់មកគាត់បានឮសម្លេងជនរងគ្រោះស្រែកឲ្យជួយ ហើយក៏បានឮសម្លេងជនសង្ស័យ ថាបងឯងធ្វើអីអញ្ចឹង ក្រោយមកគាត់ក៏ឃើញជនសង្ស័យបញ្ឆេះម៉ូតូចាំ ហើយជនសង្ស័យប្រាប់គាត់ថាដឹកជនរងគ្រោះ ទៅមន្ទីរពេទ្យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ប៉ម ស្នាក់នៅភូមិកាំងកាចូរ ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ មុខរបរសម្អាងការ ប្រភេទទី៣ បានដឹកជនរងគ្រោះយកទៅទម្លាក់ចោលដើម្បីបំបាត់ដាន តែមិនសម្រេចបានទៅបុក ម៉ូតូមួយទៀត បណ្តាលឲ្យរងបួសទាំងសងខាង រីឯជនរងគ្រោះកាន់តែធ្ងន់ធ្ងរថែមទៀត។
ប្រភពដដែលបានបន្តថា ដោយស្ថានភាពជាគ្រោះថ្នាក់ចរចរណ៍ទើបគ្រូពេទ្យបានបញ្ជូនជនសង្ស័យទៅព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាបបន្ត។ ក្រោយពីធ្វើការស្រាវជ្រាវទើបដឹងថា ជាករណីឃាតកម្ម រួចបម្រុងដឹងយកទៅចោល តែបែរជាជួបគ្រោះថ្នាក់ចរាចរណ៍ជាក្រោយ ។

រហូតមកដល់ពេលនេះជនសង្ស័យបានដឹងខ្លួន តែស្ថិតក្នុងការមើលនិងការតាមដានរបស់សមត្ថកិច្ច និងត្រៀមបញ្ជូនជនសង្ស័យទៅខេត្តស្ទឹងត្រែងវិញ ដើម្បីចាត់ការ តាមនីតិវិធីច្បាប់៕

មតិយោបល់