ត្បូងឃ្មុំៈ នគរបាលប៉ុស្តិ៍រដ្ឋបាលកណ្តោលជ្រុំ បានទទួលព័ត៌មានពីលោកមេភូមិម្កាក់ថាមានជនរងគ្រោះឈ្មោះ ផយ សុខគង់ ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិម្កាក់ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានធ្វើអត្តឃាតចងករសម្លាប់ខ្លួន ដោយប្រើខ្សែគោចងកជាប់នឹងដើមចា នៅចំណុចវាលស្រែ ស្ថិតនៅខាងកើតចម្ងាយប្រហែល ១០០០ ម៉ែត្រ នៅវេលាម៉ោង៩ និង១៥នាទី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨។
ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកណ្តោលជ្រុំ ដោយសហការជាមួយកម្លាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក ចុះទៅធ្វើការត្រួតពិនិត្យកន្លែងកើតហេតុ និងខ្លួនសាកសព ដោយសង្ស័យពាក់ពន្ធនឹងករណីឃាតកម្ម ។
នេះបើផ្អែកតាមជំនាញពិនិត្យវិភាគកន្លែងកើតហេតុធ្វើការត្រួតពិនិត្យនិងវិភាគកន្លែងកើតហេតុបានដឹងថា ករណីខាងលើមិនមានពាក់ព័ន្ធនឹងករណីឃាតកម្មឡើយ ហើយក៏មានការបញ្ជាក់បន្ថែមពីបងប្អូនសាច់ញាតិ និងប្រជាពលរដ្ឋជិតខាងថា ៖ ការស្លាប់របស់ជនរងគ្រោះខាងលើ គឺគាត់មានវិបត្តិផ្លូវចិត្តដោយប្រពន្ធលែងលះ ។
បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់សាកសពជូនទៅសាច់ញាតិជនរងគ្រោះចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់