ភ្នំពេញៈ នៅវេលាម៉ោង ៨និង៥០នាទីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូកង់បីឥណ្ឌាបុករថយន្តស៊េរីទំនើប ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ មុខប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ម៉ូតូកង់បីឥណ្ឌា ពណ៌លឿង ពាក់ស្លាកលេខ កំពង់ស្ពឺ 1K-4154 បើកដោយបុរសម្នាក់ ដឹកភ្ញៀវជាជនបរទេសម្នាក់។
រថយន្តស៊េរីទំនើបម៉ាក Outlander ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-6178 បើកដោយបុរសម្នាក់។
ដំណើររឿង៖ មុនពេលកើតហេតុរថយន្តស៊េរីទំនើបកំពុងបើកសុខៗ ស្រាប់តែម៉ូតូកង់បីឥណ្ឌាធ្វើដំណើរមកទិសខាងជើងទៅត្បូង អក់សឺ ជ្រុលទៅបុកពីក្រោយផាំង ហើបឡេវខាងស្ដាំបន្តិច ម្ចាស់រថយន្តចុះមកទារ ៣០ដុល្លារ ប៉ុន្តែជនបង្កមានតែ ៧ម៉ឺន ឲ្យហើយក៏សុំទោសបញ្ចប់រឿង៕
មតិយោបល់