កណ្តាលៈ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី រំលោភសេពសន្ថវៈ(មិនបានសម្រេច)។
កើតហេតុនៅវេលាម៉ោង៧យប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ ចំណុចក្នុងផ្ទះជនរងគ្រោះស្ថិតក្នុងភូមិ ព្រែកប្រា ឃុំព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ ឈ.វ.ន ភេទស្រី អាយុ២៨ឆ្នាំ ទីលំនៅស្រុកល្វាឯម ខេត្តកណ្ដាល។
ជនសង្ស័យឈ្មោះ សុខ សូរិយ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ បើកបររថយន្តដឹកសិស្ស ទីលំនៅសព្វថ្ងៃភូមិបឹងគ្រំក្រោម ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល។
មុនពេលកើតហេតុ នៅវេលាម៉ោងប្រហែល១២ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ ជនសង្ស័យនិងប្តីជនរងគ្រោះឈ្មោះ ឡា វណ្ណី បានជួបជុំគ្នាផឹកស៊ីនៅក្រោមផ្ទះជនរងគ្រោះ មានបងប្អូន៤នាក់ ហើយឈ្មោះ សុខ សូរិយ៉ា និង ឈ្មោះ ឡា វណ្ណី ក៏ជាបងប្អូនធម៌ មានរយៈពេលជាង១ឆ្នាំ ហើយការផឹកស៊ីរហូតដល់ ម៉ោង៥ល្ងាច ឈ្មោះឡា វណ្ណី ដល់ពេលចេញពីផ្ទះ ដើម្បីទៅចងដៃមិត្តភក្តិក្នុងកម្មវិធីការ និង ឡើងផ្ទះ នៅភូមិព្រែកឬស្សី ចំពោះប្រពន្ធបានឡើងទៅដេកនៅលើផ្ទះ។ ឯការផឹកស៊ីបានបំបែកគ្នា ពេលនោះ ឱកាសប្តីជនរងគ្រោះមិននៅជនសង្ស័យបានឡើងទៅធ្វើសកម្មភាពចាប់បង្ខំជនរងគ្រោះ រួមភេទ តែពេលនោះត្រូវបានប្តីជនរងគ្រោះត្រឡប់មកពីការវិញ ហើយឡើងលើផ្ទះ ទាន់ពេលជនសង្ស័យកំពុងជិះលើប្រពន្ធខ្លួន បានចាប់ចេញ និងទះកំផ្លៀងចំនួន២ដៃ និងបានឃាត់ខ្លួនជនសង្ស័យទុក ហើយប្តឹង ទៅសមត្ថកិច្ចប៉ុស្តិ៍ មកអន្តរាគមន៍ និងបានបញ្ជូនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់