ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្ក្រាបដំណាំកញ្ឆា៧៥ទីតាំង ស្មើ១៣.៣៧៤ដើម នៅស្រុកគិរីវង់

​តាកែវៈ ដោយអនុវត្តយ៉ាងម៉ឺនម៉ាត់តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ អំពីការបង្ក្រាបដំណាំកញ្ឆាខុសច្បាប់ នៅព្រឹកថ្ងៃអាទិត្យ១១កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ វេលា
ម៉ោង៦និង៣០នាទី កម្លាំងការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ទោ ម៉ាក់ សេរីវឌ្ឍនា នាយការិយាល័យ បានចុះសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ ដែលដឹកនាំដោយលោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការ ប្រើប្រាស់កម្លាំងសរុប៧៧នាក់ ធ្វើការបង្រ្កាបដំណាំកញ្ឆាដែលជនខិលខូចលួចដាំខុសច្បាប់ បានចំនួន ៧៥ ទីតាំង ស្មើ១៣.៣៧៤ដើម អណ្តូងប្រស់ទឹក ចំនួន៤៩អណ្តូង ស្ថិតនៅចំណុច ដាក្រឡាញ់ ដុបថ្មចង្ក្រាន បង្គោលអង់តែន ខ្នងបន្ទាយចាស់ និងខាងក្រោមជួរភ្នំបាយ៉ង់ ស្ថិតក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ដែលមានផ្ទៃដីសរុប ៤.៧៣១ម៉ែត្រការ៉េ ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកម្ចាស់អ្នកដាំដំណាំកញ្ឆាដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕

មតិយោបល់