ព័ត៌មានជាតិ

Everton ចុះ​កុងត្រា ៥ ឆ្នាំ ជាមួយនឹង​ខ្សែការពារ John Stones

អង់គ្លេស​៖​ក្លិប Everton បានបញ្ជាក់​ថា ខ្សែការពារ John Stones បាន​ចុះ​កុងត្រា ថ្មី​ជាមួយ​នឹង​ក្លិប រយៈពេល ៥ ឆ្នាំ ដោយ​លេង​រហូតដល់​ឆ្នាំ ២០១៩ ។​
​កីឡាក​រវ័យ ២០​ឆ្នាំនេះ បាន​ចូល​លេងឲ្យ​ក្រុម​ជម្រើសជាតិ ជា​លើកដំបូង កាល​ពី​រដូវ​កាល​មុន ដោយ បង្ហាញខ្លួន​លេង ២៦ ដង ។​
​កីឡាករ John Stones បានឲ្យដឹងថា “​ខ្ញុំ​បាន​ចុះ​កុងត្រា​ជាមួយនឹង​ក្លិប រយៈពេល ៥ ឆ្នាំ ដែល​ធ្វើឲ្យ​សុបិ​ន្តខ្លួន ក្លាយទៅជា​ការពិត ។ ចំនួន ១២​ខែ​ហើយ ដែល​ខ្លួន​មានជំនឿថា អ្នកគ្រប់គ្រង នឹង​បាន​ឃើញ​ការលេង​របស់ខ្លួន ” ។​
​លោក Roberto Martinez អ្នក​ចាត់ការ​ទូទៅ​របស់​ក្លិប មានការ​រំភើប​យ៉ាង​ខ្លាំង លើ​ការចុះ​កុងត្រា​ថ្មី ជឿថា កីឡាករ វ័យក្មេង John Stones នឹង​ធ្វើឲ្យ​ក្លិប​ជោគជ័យ​នា​អនាគត​ដ៏​ខ្លី​ខាងមុខ​៕

john-stones-everton_3010252

មតិយោបល់