ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ច ចុះបញ្ឈប់រាល់សកម្មភាពផឹកស៊ី ចាក់ធុងបាស់ ស្រែកឡូឡា បង្កការរំខានដល់អ្នកដ៏ទៃ

ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងនាមជាមន្ត្រី ដែលមានភារកិច្ចបម្រើប្រជាពលរដ្ឋ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តែងតែផ្តល់ព័ត៌មានដល់អធិការខណ្ឌ និងប៉ុស្តិ៍ បានយ៉ាងឆាប់រហ័ស នូវរាល់ការសរសេរមតិ រាយការណ៍របស់ប្រជាពលរដ្ឋ ដែលជួបប្រទះបញ្ហាប្រឈម សម្រាកពេលយប់ដូចជា ការផឹកស៊ី ចាក់ធុងបាស់ ស្រែកឡូឡា មិនខ្វល់ពីអ្នកដ៏ទៃ។

ជាក់ស្តែង កាលពីយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានបញ្ជាទៅប៉ុស្តិ៍ឲ្យចុះភ្លាមៗដល់គោលដៅ បង្កសំទ្បេងរំខាន ដើម្បីបញ្ឈប់សកម្មភាពទាំងនេះ ជាពិសេសក៏បានធ្វើការណែនាំ និងអប់រំ ឲ្យចេះគោរពសិទ្ធិអ្នកដ៏ទៃ ក៏ដូចជាការស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល កាត់បន្ថយការជួបជុំ ផឹកស៊ីសប្បាយ នឹងត្រូវចូលរួមសហការ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ ១៩ ផងដែរ៕

មតិយោបល់