ព័ត៌មានជាតិ

បង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ប្រភេទបញ្ជល់មាន់ ឃាត់ខ្លួនមនុស្ស៥នាក់ នៅខណ្ឌឬស្សីកែវ

ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌឬស្សីកែវ បានបើកការស្រាវជ្រាវអស់រយៈពេល៤សប្តាហ៍កន្លងមកចំពោះទីតាំងដែលមានលបលួចលេងល្បែងស៊ីសងភ្នាល់ប្រាក់ប្រភេទជល់មាន់ឈានដល់ការកំណត់បាននូវពេលវេលាប្រព្រឹត្តសកម្មភាពទើបកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ប៉ុស្តិ៍ សហការណ៍ជាមួយកម្លាំងប្រជាការពារសង្កាត់ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើ ឃាត់ខ្លួនមនុស្ស៥នាក់និងមាន់៣ក្បាល។ កាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្លូវរថភ្លើង ក្នុងដីឡូត៍ទុកចោល រោងចក្រខ្យូង ក្រុម ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ខណ្ឌឬស្សីកែវ។

នគរបាលឲ្យដឹងថាជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះនគរបាលបានធ្វើការឃាត់ខ្លួនមនុស្សចំនួន៥នាក់រួមមានទី
១/ឈ្មោះលឹម ទូច ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិបាក់ទូក សង្កែត់ទួលសង្កែ១ មុខរបរលក់ដូរ។
២/ឈ្មោះ អ៊ន ចាន់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិបាក់ទូក សង្កាត់ទួលសង្កែ១ មុខរបរកម្មករ។
៣/ឈ្មោះ វ៉ា គឹមរុន ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់ភូមិសាមគ្គី សង្កាត់ឫស្សីកែវ មុខរបរម៉ូតូ ។
៤/ឈ្មោះ ទ្រី ថុង ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិទួលសង្កែ១ មុខរបរនៅផ្ទះ ។
៥/ឈ្មោះ ទ្រាង នាង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្តះលេខ៤៥ ផ្លូវ១៦៤ សង្កាត់អូរាស្សី២ ខណ្ឌ៧មករា មុខរបរលក់ដូរ។

ចំពោះវត្ថុតាងដកហូតរួមមានមាន់ចំនួន៣ក្បាលខ្នាយដែកចំនួន២គូកន្ត្រកសម្រាប់ច្រកមាន់ចំនួន២ ម៉ូតូចំនួន៤គ្រឿង។
ក្រោយឃាត់ខ្លួនកម្លាំងជំនាញរបស់អធិការដ្ឋាន កំពុងសាកសួរយកចម្លើយនឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី៕

មតិយោបល់