ប៉ៃលិនៈ កាលពីវេលាម៉ោង ១១និង ០០នាទីព្រឹកថ្ងៃទី០៩ ខែមិនា ឆ្នា២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តមួយគ្រឿង បុកក្មេងស្លាប់ នៅភូមិកូនដំរី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
រថយន្តបង្ក ម៉ាកកាមរី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2B-1188 អ្នកបើកបរមានឈ្មោះ សេត សើ ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិតាំងយូរ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។
ជនរងគ្រោះមានឈ្មោះ ពាវ លាប ភេទប្រុស អាយុ ៧ឆ្នាំ មានទីលំនៅភូមិកូនដំរី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
មូលហេតុ៖ ក្មេងរត់ឆ្លងកាត់ផ្លូវ និងរថយន្តមានល្បឿនលឿន ចាប់ហ្រ្វាំងមិនទាន់។
បច្ចុប្បន្ន វត្ថុតាងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីធ្វើការដោះស្រាយ ចំណែកឯសពជនរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕



មតិយោបល់