ព័ត៌មានជាតិ

ក្មេងស្រីសិស្សវិទ្យាល័យ ៣នាក់ ត្រូវរថយន្តមិនចាំម៉ាកបុក បណ្ដាលឲ្យរងរបួសធ្ងន់

តាកែវ: កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៥និង១០នាទីល្ងាច មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូពីក្រោយ ហេតុការណ៍នេះកើតឡើតតាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិត្រពាំងខ្នារ ឃុំអង្គតាមសោម ស្រុកតាំកក់ ខេត្តតាកែវ។

ជនរងគ្រោះឈ្មោះ ស្រី ម៉ាច អាយុ ១៧ឆ្នាំ រងរបួសធ្ងន់បែកក្បាល ជាសិស្សវិទ្យាល័យតេជោអង្គតាសោម រស់នៅភូមិបាក់កូត ឃុំលាយបូ ស្រកត្រាំកក់ អ្នករួមដំណើររងរបួសស្រាល អ្នកទាំង៣ជិះម៉ូតូម៉ាក ហុងដា ស៊េរី ០១៩ ស្លាកលេខ តាកែវ 1S-0696 ជាម៉ូតូរបស់ជនរងគ្រោះ ។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំណែករថយន្តបង្ក បើករត់គេចបាត់ស្រមោលតែម្ដង៕

មតិយោបល់