ឥណ្ឌា ៖ យោងតាមប្រភពព័ត៌មានមួយ hindustantimes ក្នុងប្រទេសឥណ្ឌា បានឲ្យដឹងថា ប៉ូលិសបានចាប់ខ្លួនអ្នកបើកបរ ម៉ូតូកង់បី (autorickshaw) ២ នាក់ដែលជាប់ទាក់ទងនឹងបទរំលោភផ្លូវភេទ លើនិស្សិតផ្នែកពេទ្យ កាលពីថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៣ កន្លងទៅនេះ។
មន្ត្រីប៉ូលិសបានឲ្យដឹង នៅថ្ងៃ ព្រហស្បត្តិ៍នេះដែរថា ជនសង្ស័យ ២ នាក់នោះឈ្មោះ Yogish និង Harish និងជនសង្ស័យទី ៣ ឈ្មោះ Anand ដែលធ្វើការ បើកបរក្រៅម៉ោង បានរត់គេចខ្លួនទៅកាន់ Goa ។
Yogish និង Harish គឺមកពីភូមិ ដែលនៅជិត Udipi ដែលជាក្រុងព្រះវិហារ មិនឆ្ងាយជាង ៥ គីឡូម៉ែត្រ ពី Manipal ដែលមជ្ឈមណ្ឌលអប់រំយ៉ាងសំខាន់មួយនៅ ភាគខាងលិច Karnataka ។
របាយការណ៍ប៉ូលិសបានថ្លែងឲ្យដឹងជាពិសេសថា Yogish បានព្យាយាមធ្វើអត្តឃាតខ្លួនឯង ដោយការប្រើប្រាស់ថ្នាំពុល នៅពេលដែលជនល្មើសរូបនេះត្រូវបានគេចាប់បញ្ចូលគុកនោះ។
Pratap Reddy ដែលជាអធិការកិច្ចទូទៅ (ជួរខាងលិច)និង Udupi ដែលជាអ្នកមើលការខុសត្រូវនៃប៉ូលិស BS Boralingaiah បានសាកសួរគាត់នៅឯមន្ទីរពេទ្យ បានឲ្យដឹងថា និស្សិតស្រីវ័យ ២២ ឆ្នាំ ដែលជានិស្សិតរបស់ MBBS ដែលមកពី Kerala ត្រូវបានជនសង្ស័យចាប់កាលពីថ្ងៃព្រហស្បត្តិ៍ ដែលមានគ្នា ៣ នាក់ ចាប់នាងបញ្ចូលទៅកាន់ autorickshaw ពីសកលវិទ្យាល័យ Manipal University ខណៈដែលនាងបានវិលត្រលប់ ពីបន្ទប់បណ្ណាល័យ នៅក្នុងអំឡុងម៉ោង ១១ និង ៣០ នាទីយប់។
បន្ទាប់ពីរំលោភលើនាង នៅកន្លែងដាច់ស្រយាលមួយ ហើយជនសង្ស័យក៏ទុកនាងចោល នៅក្បែរបន្ទប់របស់នាង បន្ទាប់មកទៀតមិត្តភក្តិរបស់នាងក៏បានឃើញនាង នឹងបញ្ចូនទៅកាន់មន្ទីរពេទ្យ នឹងពេលនេះនាងមានសុខភាពប្រក្រតីវិញហើយ នៅ Manipal hospital ៕
https://i1272.photobucket.com/albums/y389/domneng/Air/935267_10151744107333128_1572836452_n_zpsb5aaef59.jpg
https://i1272.photobucket.com/albums/y389/domneng/Air/manipalgangrape_0_zpsc5586c21.jpg
មតិយោបល់