ភ្នំពេញៈ បុរសម្នាក់បានរងរបួសស្រាល និងម៉ូតូបានឆេះខ្ទេចខ្ទី នៅគ្រោងឆ្អឹង បន្ទាប់ពីបានត្រូវរថយន្តRange Rover មួយគ្រឿងបើកបរដោយបុសម្នាក់និងស្ត្រីម្នាក់ទៀត បើកបុកពេញទំហឹង ខណៈដែលជនរងគ្រោះកំុពុងជិះម៉ូតូឆ្លងផ្លូវ បណ្តាលឲ្យម៉ូតូនៅក្រោមរថយន្តអូសរាប់រយម៉ែត្រនៅមុខលែងរួច។
ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់មួយនេះកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបរង្វង់មូលទួលគោកចាស់ តាមបណ្តោយផ្លូវ២៨៩ កែងនិងផ្លូវ៥៩២ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេយុគេឃើញបុរសម្នាក់រួមដំណើរនិងស្ត្រីម្នាក់ទៀត បើករថយន្តមួយគ្រឿងម៉ាកRange Rover ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរតាមបណ្តោយផ្លូវ២៨៩ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតខាងលើក៏មានម៉ូតូមួយគ្រឿងម៉ាកស្កុបពី ពណ៌ផ្កាឈូក បាត់ស្លាកលេខ ជិះដោយយុវជនម្នាក់តាមបណ្តោយផ្លូវ៥៩២ទិសដៅពីលិចទៅកើត បម្រុងឆ្លងផ្លូវទៅម្ខាងទៀតបានពាក់កណ្តាល ត្រូវបានរថយន្តបុកចំពាក់កណ្តាលពេញទំហឹងបណ្តាលឲ្យម្ចាស់ម៉ូតូខ្ទាតចេញពីម៉ូតូរងរបួសស្រាល។ ចំណែកម៉ូតូនៅក្រោមរថយន្តហើយបានព្យាយាមបើករត់គេចខ្លួនអូសទាំងម៉ូតូរាប់រយម៉ែត្រមកដល់ចំណុចផ្លូវ២៩១កែងនិងផ្លូវ៥៦៦ក្រោយសាលាបឋមសិក្សាទួលគោកក្នុងសង្កាត់បឹងកក់១បណ្តាលឲ្យឆេះម៉ូតូត្រូវបានប្រពលរដ្ឋឃើញហេតុការណ៍នេះបានយកបំពង់ពន្លត់អគ្គិភ័យបាញ់ទាន់ពេលភ្លាមៗកុំអីឆេះខ្ទេចទាំងរថយន្តគ្មានសល់។ ភ្លាមៗនោះម្ចាស់រថយន្តបង្កត្រូវបានប្រជាពលរដ្ឋចាប់ឃាត់ខ្លួននិងត្រូវប្រានជាពលរដ្ឋវាយទៅលើ ម្ចាស់រថយន្តបង្ក តែត្រូវបានកម្លាំងសមត្ថកិច្ចចុះមកអន្តរាគមន៍ទាន់ពេលកុំអីទ្រោមខ្លួនមិនខានឡើយ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះមកវាស់វែងយកម៉ូតូនិងរថយន្តព្រមទាំងម្ចាសស់រថយន្តបង្កមកអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
https://youtu.be/kiyqBhhC5IA
https://youtu.be/qTJWHvb9X_s
មតិយោបល់