ការចំណាយលើការផ្សព្វផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធើណែតនៅចក្រភពអង់គ្លេសបានកើនឡើង ២០ភាគរយ នៅក្នុងឆមាសទី១ ឆ្នាំ ២០១៣ ស្មើនឹង ៣ពាន់លានអឺរ៉ូ ក្នុងនោះការផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈទូរស័ព្ទដៃកើនឡើងខ្ពស់ជាងគេបំផុត។
ទឹកប្រាក់សម្រាប់ការចំណាយលើការផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈទូរស័ព្ទដៃមានចំនួន ៤២៩,២លានអឺរ៉ូ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនកើនឡើង ១២៧ភាគរយ ដោយកាលពីឆ្នាំ ២០១២ មានចំនួន ១៨៨,១លានអឺរ៉ូ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ Internet Advertising Bureau (IAB) ។
ផលិតផលដែលពេលនិយមជាងគេក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មតាមទូរស័ព្ទដៃនោះមានដូចជា សម្លៀកបំពាក់ អាហារ គ្រឿងរតនៈភណ្ឌ ដែលការផ្សព្វផ្សាយលើផលិតផលអស់ទាំងនេះកើនឡើងទ្វេដង។
ប្រធានក្រុម IAB បាននិយាយថា មនុស្សភាគច្រើនរស់នៅចក្រភពអង់គ្លេសបានប្រើជីវិតអនឡាញ ពួកគេក្នុងការទិញនូវផលិតផលផ្សេងៗ ព្រោះថាវាងាយស្រួល និងរហ័ស៕
មតិយោបល់