បាត់ដំបងៈ នៅវេលាម៉ោង២និង១៥នាទីយប់ រំលងអធ្រាត្រ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចក្រុមទី១៦ ភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឬស្សី នៅលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២២៥-២២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តក្រុង១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ3C 8052 បើកបរមកពីបាត់ដំបងទៅភ្នំពេញ លុះមកដល់ចំណុចខាងលើបានបុកជាមួយរថយន្ត មួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ធុនដឹកជញ្ជូនធំ ពាក់ស្លាកលេខ ព្រះសីហនុ3A 5811 ដឹកត្រី ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យមនុស្សស្លាប់២នាក់។
ពាក់ព័ន្ធនិងករណីនេះ សមត្ថកិច្ចបានបញ្ជូនទៅចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង៕
ព័ត៌មានជាតិ
មតិយោបល់