ភ្នំពេញៈ កម្លាំងសមត្ថិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួន ក្រុមមេខ្លោង ជួញដូរគ្រឿងញៀន ប្រុសស្រី៤នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។
សូមបញ្ជាក់ថា សមត្ថកិច្ចនៅមិនទាន់បញ្ចេញឈ្មោះ និងសាវតាជាតិ របស់ ជនសង្ស័យ ទាំង ៤នាក់ នៅឡើយទេ ដោយអាចបង្ហើបត្រឹមថា ជនសង្ស័យ ជាបុរស ២នាក់ ជាជនជាតិនីហ្សេរីយ៉ា ជនសង្ស័យស្ត្រីម្នាក់ ជាជនជាតិ ពីលីពីន និងស្ត្រីម្នាក់ទៀត ជាជនជាតិ ខ្មែរ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច ជនសង្ស័យ ទាំង ៤នាក់ខាងលើ ត្រូវបានឃាត់ខ្លួន កាលពី កាលពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ នៅ ៤គោលដៅផ្សេងៗគ្នា៖
-គោលដៅទី១ នៅចំណុចខាងកើតផ្សារសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ
-គោលដៅទី២ នៅចំណុចផ្លូវលេខ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ
-គោលដៅទី៣ នៅចំណុចក្នុងបន្ទប់ជួលលេខ៤ ផ្លូវបេតុង ភូមិទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
-និងគោលដៅទី៤ នៅចំណុចហាង Big I.Z.Y តាមបណ្តោយផ្លូវលេខ ៥០២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
នៅក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ច ដកហូតបាន គ្រឿងញៀន ប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន ១,៩៨៨.៩៥ក្រាម និងទូរសព្ទដៃ ចំនួន ៤គ្រឿង៕
https://youtu.be/Gd9-noHV-M0
មតិយោបល់