ព័ត៌មានជាតិ

រន្ធត់ណាស់! ក្មេងស្រីអាយុ ៦ឆ្នាំ ត្រូវរថយន្តកិន​ធ្លាយ​ខួរ​ស្លាប់ នៅស្ទឹងត្រែង

ស្ទឹងត្រែង: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាង​ម៉ូតូ​បុក​រថយន្ត​ដឹក​ដី​បណ្ដាលឲ្យក្មេងស្រី​អាយុ​៦​ឆ្នាំ​ ធ្លាក់ចូល​ពីក្រោម​កង់​រថ​យន្ត​កិន​ធ្លាយ​ខួរ​ស្លាប់​ កាលពី​យប់​ថ្ងៃទី ១៤​ ខែកុម្ភ: ឆ្នាំ​២០១៩​ ស្ថិតនៅភូមិ​រាជា​នុ​កូ​ល​ សង្កាត់​ស្ទឹងត្រែង​ ក្រុង​ស្ទឹងត្រែង​ខេត្តស្ទឹងត្រែង​។​

សមត្ថកិច្ច បានឲ្យដឹងថា នៅមុនកើតហេតុគេឃើញ ​ម៉ូតូ​មួយគ្រឿងធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង​ មកដល់​ផ្លូវបំបែក​ជា​បួន​ក៏បាន​ប៉ះ​ជាមួយ​រថយន្ត​បែន​ដឹក​ដី​មួយគ្រឿង ធ្វើដំណើរ​ច្រាស់ទិសគ្នា​។​ខណ:រថយន្ត កំពុងបត់ឆ្លង​ផ្លូវ​ ស្រាប់តែត្រូវ​ម៉ូតូ ទៅ​បុកប៉ះ​កង់​រថយន្ត បណ្ដាលឲ្យធ្លាក់ក្មេងស្រី​អាយុ​៦​ឆ្នាំ​ចូល​ក្រោម​កង់​រថយន្ត​កិន​ស្លាប់​មួយរំពេច។​

ក្រោយកើតហេតុសមត្ថកិច្ច ​បាន​ឃាត់ខ្លួនតៃកុង និង​រថយន្ត​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​​ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវីធី។

​មូលហេតុ​៖ បណ្ដាលមកពី​ការប្រើប្រាសល្បឿន​លឿន៕

មតិយោបល់