ភ្នំពេញៈ បុរស២នាក់ស្លៀកពាក់សុីវិល បានអះអាងថា នៅខាងព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងនៅខាងសេនាធិការ បានជិះម៉ូតូដេញចាប់យុវជនទំនើង៩នាក់ ដែលជិះម៉ូតូប្រដេញគ្នានៅតាមបណ្ដោយផ្លូវព្រះសីហនុ ហើយត្រូវបានកម្លាំងនគរបាលខណ្ឌ៧មករាចុះជួយអន្តរាគមន៍ឃាត់ខ្លួនបាន កាលពីវេលាម៉ោង១១យប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើបណ្តោយព្រះសីហនុ ត្រង់ចំណុចភ្លើងស្តុបវត្តមហាមន្ត្រី ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រុមក្មេងទំនើងខាងលើនេះ បានជិះម៉ូតូប្រដេញគ្នាតាំងពីចំណុចកោះពេជ្រ មកតាមផ្លូវព្រះសីហនុ ដោយមានបុរស២នាក់បានអះអាងថា នៅខាងព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងនៅខាងសេនាធិការ បានជិះម៉ូតូដេញចាប់យុវជនទំនើងទាំង៩នាក់ រហូតមកដល់ចំណុចភ្លើងស្តុបវត្តមហាមន្ត្រី ហើយស្របពេលសមត្ថកិច្ចមូលដ្ឋានខណ្ឌ៧មករា កំពុងល្បាតផង ក៏បានស្ទាក់ចាប់បានតែម៉ូតូ៤គ្រឿង និងមនុស្ស៩នាក់។
បើតាមការៀបរាប់ពីក្រុមក្មេងទំនើងទាំងនោះបានឲ្យដឹងថា ពួកគេបានជិះម៉ូតូបណ្ដើរគ្នាទើបតែចេញពីកោះពេជ្រ បំណងទៅស្ទឹងមានជ័យ ពេលកំពុងជិះក៏មានបុរស២នាក់ស្លៀកពាក់សុីវិលបានឃាត់ឲ្យពួកគេឈប់និងមានទាំងកាំភ្លើងភ្ជង់ពួកគេថែមទៀត ដោយមានការភិតភ័យពេកពួកគេក៏ឈប់ស្រាប់បុរស២នាក់ដែលអះអាងខ្លួនថាជាសមត្ថកិច្ចយកវិទ្យុទាក់ទង( ID )វាយក្បាលបណ្ដាលឲ្យយុវជនម្នាក់ក្នុងចំណោមបក្ខពួក៩នាក់រងរបួសបែកក្បាល។
ក្រោយមក សមត្ថកិច្ចខណ្ឌ៧មករា បាននាំខ្លួនភាគីទាំងសងខាងយកទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសួរនាំ ៕
https://youtu.be/gJER44OibLc
មតិយោបល់