កំពង់ចាមៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងជំនាញ ការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកព្រៃឈរ កម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកកំពង់សៀមនិងកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនខេត្ត បានបើកកិច្ចប្រតិបត្តិការចុះបង្រា្កបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រើវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៨នាក់ ស្រី០១នាក់ ។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ដោយបានការអនុញាតិពីលោក សុធាពិសិដ្ឋ ព្រះរាជ អាជ្ញា រងអមសាលាដំបូងខេត្តកំពង់ចាម ។
ជនសង្ស័យរួមមាន ៖
១.ឈ្មោះ សុខ គាង ភេទប្រុស អាយុ២១ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិកកោះ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម (មានថ្នាំ០១កញ្ចប់)។
២.ឈ្មោះ អម ស៉ីថា ភេទប្រុស អាយុ២៧ឆ្នាំ ជាតិខ្មែរ មុខរបរចុងភៅ មានទីលំនៅភូមិត្រពាំងក្រសាំង ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
៣.ឈ្មោះ ម៉ន ទិត្យ ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
៤.ឈ្មោះ ទឹម ស៊ីថុន ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
៥.ឈ្មោះ ចឹក ញិប ភេទស្រី អាយុ២៦ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មកស្នាក់នៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម (មានថ្នាំចំនួន៨២កញ្ចប់) ។
៦.ឈ្មោះ ហ៊ាង ដារ៉ូភេទប្រុស អាយុ២៧ឆ្នាំ ជាតិខ្មែរ មុខរបរបើករថយន្ត មានទីលំនៅភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម (មានថ្នាំចំនួន០១កញ្ចប់)។
៧.ឈ្មោះ សន ណារ៉ុង ភេទប្រុស អាយុ ៣២ឆ្នាំ សញ្ជាតិ ខ្មែរ មុខរបរ បើកបររថយន្ត នៅភូមិ កុងត្រុំ ឃុំតាកោ ស្រុកពោធិ៍រៀង ខេត្ត ព្រៃវែង ។
៨.ឈ្មោះ ចាន់ សុភា ភេទប្រុស អាយុ ២០ឆ្នាំ សញ្ជាតិ ខ្មែរ មុខរបរ ជាងកញ្ចក់ នៅភូមិ ប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្ត ក្រចេះ ។
ដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៍សជាគ្រឿងញៀនចំនួន ៨៤កញ្ចប់ (ធំចំនួន០៥កញ្ចប់), ទូរស័ព្ទដៃចំនួន០៨គ្រឿងនិងរថយន្តធំចំនួន០២គ្រឿង៕
មតិយោបល់