សៀមរាបៈ កាលពីនៅម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង ខណៈដែលមានស្ត្រីម្នាក់ បានចង.កសម្លាប់ខ្លួនដោយតែ តូចចិត្តនឹងចំណងដៃដែលការហើយមិនសល់ នៅចំណុចភូមិថ្នល់ចែក ឃុំសំរោង ស្រុកសូទ្រនិគមន៍ ខេត្តសៀមរាប។
ប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីរងគ្រោះ បានរៀបការនៅថ្ងៃទី២៣-២៤ ខែកុម្ភៈ លុះដល់ថ្ងៃទី២៥ ខែកុម្ភៈ នារីរងគ្រោះបានដើររអ៊ូរថា រៀបការហើយអត់សល់ប្រាក់ចំណងដៃ សម្រាប់រកស៊ី ស្រាប់តែព្រឹកឡើង នាងបានឡើងទៅលើផ្ទះយកខ្សែភ្លើងមកចង.កជាប់ចម្រឹងបង្អួចស្លាប់តែម្តង៕
មតិយោបល់