ព័ត៌មានជាតិ

បុរសម្នាក់ជាសន្តិសុខយាមផ្សារទំនើបអូឡាំព្យារ ដួលស្លាប់បន្សល់ទុកកូនកំព្រា ២នាក់ ក្នុងបន្ទុក

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៨ព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ មានករណីបុរសម្នាក់ជាសន្តិសុខយាមផ្សារទំនើបអូឡាំព្យារ ដួលស្លាប់មួយរំពេច មានឈ្មោះ ណាំ រដ្ឋា អាយុប្រហែល ៤៥ឆ្នាំ ស្រុកកំណើត ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ក្រោយពីកើតហេតុសមត្ថកិច្ច បានដឹកសាកសពជនរងគ្រោះ យកទៅធ្វើកោសល្យវិច័យ នៅឯវត្តស្ទឹងមានជ័យ តាមការសន្និដា្ននជំនាញ និងសាច់ញាតិបានប្រាប់ Post News ថា មូលហេតុដោយសារគាត់មានជំងឺលើសឈាម មិនពាក់ព័ន្ធនឹងករណីអ្វីផ្សេងទេ ហើយក៏ធ្វើកំណត់ហេតុរួចរាល់ ប្រគល់សាកសពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯខេត្តព្រៃវែង។

សូមបញ្ជាក់៖ ជនរងគ្រោះមានកូន ២នាក់ នៅក្នុងបន្ទុក៕

មតិយោបល់