ភ្នំពេញៈ បុរសម្នាក់បានរងរបួសស្នាមកាំបិតចាក់ស្ទើរតែពេញដងខ្លួន ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខណៈដែលកំពុងអង្គុយផឹកសុីហើយត្រូវបុរសម្នាក់ទៀតចាក់ជាច្រើនកាំបិត។ ចំណែកជនបង្ក ក្រោយពីបង្កហេតុត្រូវប្រជាពលរដ្ឋដែលនៅជិតកន្លែងកើតហេតុនាំគ្នាព្រួតវាយស្ទើរស្លាប់រួចនាំគ្នាគេចខ្លួនបាត់អស់។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងឡើងនៅចំណុចសួនខាងណាហ្គារវើល ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ។
បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគឺបុរសរងគ្រោះបានមកអង្គុយផឹកសុីនៅកន្លែងកើតហេតុ ហើយស្រាប់តែមានបុរសម្នាក់ទៀតដែលជាជនបង្កមិនដឹងថាស្រវឹងមកពីណាទេបានមករករឿងអុកឡុកជនរងគ្រោះនិងចាក់ទៅលើជនរងគ្រោះជាច្រើនកាំបិតបណ្ដាលអោយរងរបួសពេញខ្លួន។
ភា្លមៗនោះដោយមើលឃើញទង្វើដ៏ព្រៃផ្សៃរបស់ជនបង្កធ្វើទៅលើជនរងគ្រោះសាហាវពេក ទើបអ្នកនៅជិតកន្លែងកើតហេតុនាំគ្នាព្រួតវាយជនបង្កសល់តែដង្ហើមចង្រឹតរួចនាំគ្នាគេចខ្លួនបាត់អស់៕
មតិយោបល់