បន្ទាយមានជ័យៈ ទារកម្នាក់បានប្រសូត្រមិនគ្រប់ខែនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលទើបមានអាយុ ៧ខែ និង២៥ ថ្ងៃនៅមណ្ឌលសុខភាពណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ជាតំបន់ដាច់ស្រយាល។
ដើម្បីធានាដល់ការសង្គ្រោះទារកអភ័ព្វនេះប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យលោកវេជ្ជបណ្ឌិត កែវ សុភក្ត្រាបានជំរុញ អោយខាងកម្មវិធីផ្តល់ថ្នាំបង្ការ នឹងមន្ត្រីដែលបានបណ្តុះបណ្តាលផ្នែកជំងឺឆ្លង មិនឆ្លងត្រូវចុះជាបន្ទាន់ទៅពិនិត្យនឹងរៀបចំបញ្ជូនទៅមន្ទីរពេទ្យបង្អែកភ្នំស្រុករួចហើយរៀបចំបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផាសៀបរាប។
លោកបានបញ្ជាក់ថាទារកនេះមិនមែនជាជំងឺដែលឆ្លងទេ វាជាប្រភេទមួយនៃជំងឺ genetic ដែលមានឈ្មោះ ថាHarlequin ichthyosis in newborn ( ក្នុងចំណោម 1 /300.000 នាក់ដែលកើតជំងឺនេះនៅក្នុងពិភពលោក) មិនច្បាស់ដែរទេ តែវាជាសេចក្តីសន្និដ្ឋានដំបូងប៉ុណ្ណោះហើយទារកនេះប្រហែលមិនអាចរស់បានយូរទេស្បែករបស់វាមានសណ្ឋានដូចជាថង់ប្លាស្ទិចរុំ រួមរឹតខ្លួន និងស្រួយបែកប្រេះទៅតាមគ្រប់កន្លែង នៃដងខ្លួន ចុងបញ្ចប់គឺ ទទួលមរណៈភាព ។
លោកវេជ្ជបណ្ឌិត កែវ សុភក្ត្រាប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានអោយដឹងថាទារកនេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាបរួចហើយកាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ២០១៦ម្សិលមិញ។ជាមួយនោះដែរលោកក៏បានធ្វើការ អំពាវនាវដល់ស្ត្រីគ្រប់រូបដែលមានផ្ទៃពោះដាច់ខាតត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យនៅតាមសេវាសាធារណៈដើម្បីទទួលបាននូវដំបូន្មានពីអ្នកគ្រូ លោកគ្រូពេទ្យនៅអំឡុងពេលមានផ្ទៃពោះ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=GLBvmaW6vHs&feature=youtu.be
មតិយោបល់