ភ្នំពេញៈ ករណីភ្ញាក់ផ្អើលមួយ ដោយបុរម្នាក់បានខ្យល់គស្លាប់ កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ខែកុម្ភៈ ឆ្នាំ២០១៨ ចំណុចបន្ទប់ជួលជាន់ទី១ បន្ទប់លេខ៣៥ក្រុម១ ភូមិពោងពាយ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ឃឹម តារា ហៅ ហយ អាយុ៣៨ឆ្នាំ ជាកម្មកររបស់ក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ ស្នាក់នៅបន្ទប់កើតហេតុ មានស្រុកកំណើតនៅភូមិថ្មី ឃុំរកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
ប្រពន្ធឈ្មោះ ពុត លឹមអ៊ី អាយុ៣២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅជាមួយគ្នា និងមានស្រុកកំណើតនៅភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម មានកូនស្រីម្នាក់ អាយុ៣ឆ្នាំ។
ប្រភពពត៌មានពីអ្នកជិតខាង បានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសខាងលើបន្ទាប់ពីបើកប្រាក់ខែរួច បានជួបជុំមិត្តភក្ដិផឹកស៊ីមានគ្នាបីនាក់ ដោយបុរសរងគ្រោះ បានផឹកស្រាបៀរអាបេសេអស់មួយកំប៉ុង ហើយក៏ត្រឡប់ទៅបន្ទប់ជួលវិញ។
ដោយទ្បែកបើតាមស្ត្រីជាប្រពន្ធ បាននិយាយថា ប្តីរបស់គាត់ពេលត្រទ្បប់មកវិញ មានអាការៈធម្មតា ដោយបានចូលសម្រានក្នុងបន្ទប់ដូចសព្វដង លុះម៉ោងប្រហែល២និង៣០នាទី ប្តីគាត់ស្រម៉ុកខ្លាំងៗ ហើយគាត់ជាប្រពន្ធបានទះ ដើម្បីដាស់ឲ្យភ្ញាក់ចំនួន២កំភ្លៀង តែនៅតែមិនដឹងខ្លួន ហើយគាត់ជាប្រពន្ធ ក៏បានហៅអ្នកជិតខាងឲ្យមកជួយកោសខ្យល់ឲ្យប្តី លុះកោសខ្យល់រួច ប្តីនៅតែមិនដឹងខ្លួន ក៏បានទៅអញ្ជើញគ្រូពេទ្យឲ្យមកពិនិត្យ បានប្រាប់ថាបុរសខាងលើបានស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុក្រុមគ្រួសារ បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ដើម្បីឲ្យមកពិនិត្យរួចសមត្ថកិច្ច បានបញ្ជាក់ថា ពិតជាស្លាប់ដោយសាគាំងងបេះដូង (ខ្យល់គ) ប្រាកដមែន។ ចំណែកសព ត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យ តាមប្រពៃណីនៅស្រុកកំណើត៕
មតិយោបល់