កណ្តាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃចន្ទ ១០រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១មានករណីរំលោភសេពសន្ថេវៈមានស្ថានទម្ងន់ទោសទាក់ទងនិងអាយុជនរងគ្រោះចំណុចផ្ទះជនសង្ស័យ ភូមិ អង្គខ្លើ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ កខ ភេទស្រីអាយុ ១២ឆ្នាំជនជាតិខ្មែរ មុខរបរ សិស្ស។
ជនសង្ស័យឈ្មោះ ឆាន គឹមសាន ភេទប្រុសអាយុ ៣៤ឆ្នាំ ជនជាតិខ្មែរមុខរបរ កសិករ មានទីលំនៅភូមិ អង្គខ្លេី ឃុំ ត្បែង ស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាល (ឃាត់ខ្លួន) ។
នៅថ្ងៃទីខែឆ្នាំកើតហេតុ វេលាម៉ោង ១៨:០០នាទី ឪពុករបស់ជនរងគ្រោះបានយកជនរងគ្រោះ និង ប្អូនស្រីរបស់ខ្លួន អាយុ ១០ឆ្នាំទៅផ្ញើនៅផ្ទះជនសង្ស័យ រួចនាំគ្នាពីនាក់ប្តីប្រពន្ធទៅបុណ្យ៧បងប្អូនបាត់ទៅ ពេលនោះជនរងគ្រោះបានជួយរៀបចំទុកដាក់ឥវ៉ាន់លក់ដូររបស់ជនសង្ស័យរួចហូបបាយ ហើយក៏ចូលដេកក្នុងបន្ទប់ជាមួយប្អូនស្រី និងកូនប្រុសរបស់ជនសង្ស័យពីរនាក់ទៀត លុះដល់យប់ជ្រៅជនរងគ្រោះដឹងខ្លួនឃើញជនសង្ស័យនៅពីលើ និងឃើញខ្លួនប្រាណរបស់ខ្លួនគ្មានសំលៀកបំពាក់ ពេលនោះជនរងគ្រោះបម្រុងស្រែក តែជនសង្ស័យគំរាមថា កុំអោយស្រែក និងបានធ្វើសកម្មភាពរំលោភបានសំរេច លុះព្រឹកឡើងឪពុកជនរងគ្រោះបានមកយកខ្លួនត្រឡប់ទៅផ្ទះវិញ ។ ជនសង្ស័យបានបានធ្វើសកម្មភាពរំលោភសេពសន្ថវៈជាមួយជនរងគ្រោះជាញឹកញាប់ រហូតដល់ថ្ងៃខែកុម្ភៈឆ្នាំ២០២១ ឪពុកជនរងគ្រោះបានប្រើអោយខ្លួនទៅជួយមើលថែប្រពន្ធជនសង្ស័យ ព្រោះប្រពន្ធជនសង្ស័យទើបសំរាលកូន រួចខ្លួនបាននាំប្អូនស្រីរបស់ខ្លួនទៅជាមួយ ពេលទៅដល់ផ្ទះជនសង្ស័យខ្លួនបានជួយរៀបចំដាំស្លជាមួយប្រពន្ធរបស់ជនសង្ស័យ ពេលហូបបាយរួច ខ្លួនបានចូលទៅដេកនៅក្នុងបន្ទប់ ស្រាប់តែជនសង្ស័យចូលទៅធ្វើសកម្មភាពរំលោភសេពសន្ថវៈ ហើយគំរាមខ្លួនមិនអោយប្រាប់អ្នកណា បើប្រាប់គេ នឹងសម្លាប់ចោល ។ លុះដល់ថ្ងៃទី០៧ ខែ មីនាឆ្នាំ២០២១ វេលាម៉ោង២០:០០នាទីដោយម្តាយឪពុកជនរងគ្រោះមានការសង្ស័យបានសួរនាំជនរងគ្រោះ ទើបខ្លួនរៀបរាប់ប្រាប់ពីដំណើររឿង នឹងបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ត្បែង ពេលទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្បែង បានចុះទៅដល់ផ្ទះជនសង្ស័យ រួចបានឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាន ដើម្បីបន្តនីតិវិធីច្បាប់៕
មតិយោបល់