(សំណេរលោកជំទាវ ពេជ ចន្ទមុន្នី )សុំបព្ចេាញអារម្មណ៍ពិតរបស់ខ្ញុំ: សួរថាតេីពេលដែលរៀបចំមន្ទីរពេទ្យព្យាបាលអ្នកជំងឺCovid ម្តងៗតេីខ្ញុំមានអារម្មណ៍បែបណា?
ខ្ញុំមានអារម្មណ៍ក្តុកក្តួលចិត្ត អាណិតដល់រដ្ឋាភិបាលដែលខំចំណាយប្រាក់ក្នុងការរៀបចំមន្ទីរពេទ្យអោយអ្នកជំងឺមានកន្លែងព្យាបាល អាណិតដល់សម្តេចតេជោដែលលោកខិតខំប្រឹងគិតគូរនិងផ្តល់គំនិតគ្រប់បែបយ៉ាងដេីម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺCovid ជាពិសេសគឺការពារជីវិតបងប្អូនប្រជាពលរដ្ឋខ្មែរ។ អាណិតដល់ក្រុមគ្រូពេទ្យជួរមុខទាំងអស់ដែលកំពុងប្រយុទ្ធជាមួយនិងសត្រូវមិនឃេីញស្រមោលនេះ។ អាណិតនិងខ្លោចចិត្តដល់ក្មេងតូចៗដែលឆ្លងនៅជំងឺដ៏កាចសាហាវមួយនេះ។
ខ្ញុំតែងតែបួងសួងសុំមន្ទីរពេទ្យដែលខ្ញុំកំពុងរៀបនេះគ្មានមនុស្សមកសំរាក និងជាមន្ទីរពេទ្យចុងក្រោយ
សម្តេចតេជោ រាជរដ្ឋាភិបាល និងក្រុមគ្រូពេទ្យយេីងខ្ញុំបានខំប្រឹងពេញទំហឹងហេីយតែខ្ញុំសុំអោយបងប្អូនប្រជាពលរដ្ឋជួយសហការណ៍ទេីបយេីងអាចឆ្លងកាត់ការលំបាកនេះជាមួយគ្នាបាន
មតិយោបល់