ព័ត៌មានជាតិ

ភ្លើងឆេះព្រៃ រាលដាលដល់ហាងលក់បាញ់ឆេវឆេះគ្មានសល់ គិតជាទឹកប្រាក់អស់ជាង១ម៉ឺនដុល្លារ

ព្រះវិហារៈ លោកវរសេនីយ៍ឯក ឆយ បូរិន ស្នងការរងខេត្តព្រះវិហារ ទទួលផែនសេនាធិការ បានប្រាប់ Post News ថា កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត មានករណីអគ្គិភ័យឆាបឆេះហាងលក់បាញ់ឆេវ និងកញ្ចុះចំនួន៥។
ខូចខាតមាន មាសចំនួន៥តម្លឹង,លុយ១០០០០ដុល្លារ និងសម្ភារៈហាងមួយចំនួន។
មូលហេតុ ភ្លើងឆេះព្រៃខាងក្រោយរាលមក។

ករណីនេះកម្លាំងនគរបាលអធិការដ្ឋាន នគរបាលស្រុក ជាំក្សាន្ត បានយករថយន្តពន្លត់អគ្គិភ័យដល់កន្លែងកើតហេតុ តែពន្លត់មិនទាន់ដោយមានខ្យល់បក់បោកខ្លាំង តែយើងបានពន្លត់មិនឲ្យរាលដាល ហើយប្រើប្រាស់ទឹកអស់៦ឡាន៕

មតិយោបល់